ការិយាល័យ ដែលគួរអោយចង់ធ្វើការ

ការិយាល័យ ដែលគួរអោយចង់ធ្វើការ

មនុស្សកម្រនឹងទទួលបានជោគជ័យ លុះត្រាតែពួកគេចង់រីកចម្រើន និងរីករាយចំពោះការងារដែលពួកគេកំពុងធ្វើ”។ ដូចនេះ BPC Group មិនត្រឹមតែផ្តល់កម្មវិធី ដល់បុគ្គលិករបស់យើងប៉ុណ្ណោះទេ ថែមទាំង ធានាបាននូវកន្លែងការងារប្រកបដោយសុភមង្គល សុខភាពល្អ និងផលិតភាពផងដែរ។ ដូច្នេះ ដើម្បីជាផ្នែកមួយនៃការកែលម្អជាបន្តបន្ទាប់របស់ក្រុមហ៊ុន BPC Group ក្នុងការធ្វើឱ្យ BPC ក្លាយជាកន្លែងធ្វើការដ៏ល្អបំផុត និងធានាបាននូវការអនុវត្ត HSE អោយបានត្រឹមត្រូវ ការិយាល័យដែលមានសួនច្បារ និងកន្លែងពិភាក្សា  ត្រូវបានបង្កើតឡើងសម្រាប់បុគ្គលិករបស់យើងដើម្បី “សម្រាក” ខណៈពេលកំពុងគិតគូរគំនិតថ្មីៗ