សារពីស្ថាបនិក

សារពីស្ថាបនិក

យើងមានមោទនភាពដែលបានទទួលនូវកេរ្តិ៍ឈ្មោះដ៏ល្អមួយនៅក្នុងប្រទេសកម្ពុជា។ គឺជាក្រុមហ៊ុនសាជីវកម្មឯកជនមួយក្នុងចំណោមក្រុមហ៊ុនវិនិយោគទុនដំបូងៗ នៅក្នុងប្រទេសកម្ពុជា មានបទពិសោធន៍តស៊ូ អត់ធ្មត់ និងអភិវឌ្ឍ រហូតទទួលបានការរីកចម្រើន និងជោគជ័យមកដល់សព្វថ្ងៃនេះ។ យើងប្តេជ្ញាចិត្តនឹងបន្តលើកកម្ពស់គុណភាពជីវិតប្រជាជនក្នុងសង្គមឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ទំនិញដែលមានគុណភាព និងសេវាកម្មល្អ ។

ក្នុងរយៈពេលជិតសាមសិបឆ្នាំមកនេះ យើងបានចាប់ផ្តើមពីអាជីវកម្មក្នុងស្រុកតូចមួយ ហើយបានវិវឌ្ឍទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធពហុវិស័យ។ ស្នាដៃ និងលទ្ធផលអាជីវកម្មរបស់យើងដែលគួរឲ្យចងចាំរួមមាន រោងចក្រផលិតទឹកដោះគោ, រោងចក្រផលិតឥដ្ឋស្រាលដំបូងគេនៅកម្ពុជា និងការអភិវឌ្ឍន៍អចលនទ្រព្យ ។

យើងមិនត្រឹមតែផ្តល់ជូននូវទំនិញ និងសេវាកម្មប៉ុណ្ណោះទេ លើសពីនេះយើងក៏ផ្តល់ជូននូវទំនុកចិត្ត និងការសហការផងដែរ។ យើងពិតជាមានសំណាងដែលមានបុគ្គលិក ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់បានមកធ្វើការជាមួយគ្នា ដោយយកចិត្តទុកដាក់ និងប្តេជ្ញាចិត្ត ផ្តល់នូវអ្វីដែលល្អបំផុតឱ្យអស់ពីសមត្ថភាពរបស់យើង ជូនចំពោះអតិថិជន ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអ្នក-អ្នកដែលបានគាំទ្រពួកយើង។ សូមជូនពរលោកអ្នក-អ្នកទាំងអស់ សូមឲ្យមានសំណាងល្អ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ប្រការ។

អនាគតរបស់ BPC Group

ចាប់តាំងពីពេលយើងបានចាប់ផ្តើមបង្កើតអាជីវកម្មរហូតមកដល់ពេលបច្ចុប្បន្ននេះ យើងយល់យ៉ាងច្បាស់ថា ធនធានមនុស្ស និងបច្ចេកវិទ្យា គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍អាជីវកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។ ដើម្បីឈានទៅ រកភាពជោគជ័យ យើងឈរលើគុណតម្លៃស្នូលនៃ “ភាពជឿជាក់ គុណភាព និងចេរភាព-និរន្តរភាព” និងផ្តោតយកចិត្តទុកដាក់លើតម្លៃនៃ “សមត្ថភាព បច្ចេកវិទ្យា និងកិច្ចការសង្គម” ផងដែរ។ យើងនឹងព្យាយាមបន្តវិនិយោគលើ ធនធានមនុស្ស និងបច្ចេកវិទ្យា ដើម្បីពង្រីកវិសាលភាពអាជីវកម្មទៅក្នុងវិស័យផ្សេងៗទៀត ។