មន្ត្រីប្រតិបត្តិផ្នែកសុវត្ថិភាព


ភារកិច្ចសំខាន់ៗ និងការទទួលខុសត្រូវ៖

  • រៀបចំ Toolbox Meeting។
  • ធ្វើការវាយតម្លៃហានិភ័យ និងស្នើសុំផែនការ ការពារ។
  • រៀបចំផ្ទាំងរូបភាព ផ្លាកសញ្ញាសុវត្ថិភាព និងប្លង់ការដ្ឋាន។
  • ចូលរួមដើម្បីបង្កើត និងជូនដំណឹងដល់បុគ្គលិកអំពីផែនការសង្គ្រោះបន្ទាន់។
  • ពិនិត្យមើល សម្ភារៈការពារខ្លួន របស់និយោជិត និងសកម្មភាពហានិភ័យដែលអាចកើតឡើង។
  • រាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ អំពីការអនុវត្តសុវត្ថិភាព។
  • ណែនាំ និងដឹកនាំបុគ្គលិក លើប្រធានបទផ្សេងៗដែលទាក់ទងនឹងសុវត្ថិភាព។
  • ធ្វើការជាមួយផ្នែកធនធានមនុស្ស ដើម្បីរៀបចំដំណើរអោយបុគ្គលិកថ្មី នូវគោលការណ៍សុវត្ថិភាព។
  • ត្រួតពិនិត្យការិយាល័យ​,​ ឃ្លាំង, ឡានដឹកទំនិញ, រោងចក្រ អំពីការអនុវត្តសុវត្ថិភាព ផែនការការពារ និងសកម្មភាពនានា។
  • ពិនិត្យឧបករណ៍ (បំពង់ពន្លត់អគ្គីភ័យ សង្គ្រោះបឋម បរិក្ខាអគ្គិសនី ឧបករណ៍សម្អាត ម៉ាស៊ីន) ។
  • សម្របសម្រួលការបណ្តុះបណ្តាលសុវត្ថិភាពដល់បុគ្គលិក ។
  • ការងារផ្សេងៗ ដែលដាក់ដោយ ថ្នាក់លើ ។

តម្រូវការ៖

  • សញ្ញាប័ត្របរិញ្ញាប័ត្រសំណង់ស៊ីវិល, វិស្វករទឹកភ្លើង រដ្ឋបាលពាណិជ្ជកម្ម រឺ សញ្ញាប័ត្រដែលពាក់ព័ន្ធ។
  • មានបទពិសោធន៏យ៉ាងតិច ៣ឆ្នាំ ក្នុង វិស័យ រៀបចំសុវត្ថិភាព (HSE) ។
  • មានសញ្ញាប័ត្រ ក្នុងការ រៀបចំសុវត្ថិភាព សុខភាព។
  • មានឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ។
  • ជំនាញទំនាក់ទំនងល្អ ។
  • អាចប្រើប្រាស់ កម្មវិធី Word, Excel, Power Point និង Internet, Email ។
  • អាចប្រើប្រាស់ភាសា អង់គ្លេស។