អ្នកតំណាងផ្នែកលក់


ភារកិច្ចសំខាន់ៗ និងការទទួលខុសត្រូវ៖

 • សម្រេចគោលដៅ ប្រចាំខែ ត្រីមាស និង គោលដៅប្រចាំឆ្នាំ។
 • ធ្វើដំណើរ ទៅតាមតំបន់ដែលបានកំណត់ ដើម្បីជួប អតិថិជន។
 • រៀបចំ កាលវិភាគសម្រាប់ជួបអតិថិជនប្រចាំថ្ងៃ, សប្តាហ៍ និង ខែ ហើយធ្វើការរាយការណ៍ ជូនអ្នកគ្រប់គ្រង។
 • ចូលរួមសកម្មភាពផ្សព្វផ្សាយផលិតផលស្វែងរកអតិថិជនថ្មី។
 • កំណត់ឱកាសដើម្បីអភិវឌ្ឍដំណើរការលក់។
 • តាមដានស្ថានភាពទីផ្សារ របស់ដៃគូប្រកួតប្រជែង។
 • បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។
 • ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលផ្នែកលក់សម្រាប់ការចេញ Quotation, ការបញ្ជាទិញ ការពិនិត្យស្តុក  និង លក្ខខណ្ឌដឹកជញ្ជូន។
 • ការងារផ្សេងៗ ដែលដាក់ដោយអ្នកគ្រប់គ្រង។

តម្រូវការ៖

 • សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ រឺ បរិញ្ញាប័ត្រផ្នែកលក់ និង ទីផ្សារ រឺ សញ្ញាប័ត្រដែលពាក់ព័ន្ធ
 • មានបទពិសោធន៏ផ្នែកលក់ ត្រូវបានផ្តល់សិទ្ធអទិភាព
 • ស្គាល់ច្បាស់ ទីតាំងភូមិសាស្ត្ររាជធានី ភ្នំពេញ
 • ចេះប្រើ់ប្រាស់ ផែនទី Google។
 • ជំនាញទំនាក់ទំនងល្អ និងជំនាញធ្វើបទបង្ហាញ។
 • អាចធ្វើដំនើរ ទៅកាន់ខេត្តផ្សេងៗ ក្នុងករណី​ដែលតម្រូវ។
 • អាចប្រើប្រាស់ កម្មវិធី Word, Excel, Power Point និង Internet, Email ។
 • អាចប្រើប្រាស់ភាសា អង់គ្លេស។