អំណោយដល់មន្ទីរពេទ្យគន្ធបុប្ផា

អំណោយដល់មន្ទីរពេទ្យគន្ធបុប្ផា

ក្រុមហ៊ុន BPC Group ជឿជាក់ថា “កុមារដែលមានសុខភាពល្អថ្ងៃនេះ គឺជាសង្គមដែលមានសុខភាពល្អនៅថ្ងៃស្អែក”។ ថ្មីៗនេះ ក្រុមហ៊ុន BPC Group បានបន្តបរិច្ចាគថវិកាចំនួន 50,000 ដុល្លារ សម្រាប់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ក្រុមហ៊ុន BPC Group ក៏សង្ឃឹមថានឹងបន្តធ្វើការរួមគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងរាជរដ្ឋាភិបាលក្នុងការនាំមកនូវស្នាមញញឹម និងអនាគតដ៏ល្អដល់កម្ពុជា។

ចក្ខុវិស័យរបស់ក្រុមហ៊ុនរបស់យើង

 

ចក្ខុវិស័យរបស់ក្រុមហ៊ុនរបស់យើងត្រូវបានបង្កើតឡើងដោយកត្តាបី។ ទីមួយ យើងខិតខំលើកស្ទួយទំនើបកម្មនៃសហគ្រាសកម្ពុជា។ ទីពីរ យើងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក និងបរទេសក្នុងការណែនាំផលិតផល សេវាកម្ម បច្ចេកវិទ្យា និងស្តង់ដារថ្មីៗ។ ទីបី យើងបន្តធានានូវស្តង់ដារស្រប និងគុណភាពនៃការចែកចាយរបស់យើង។ ដូច្នេះហើយ ពួកយើងបានចាត់ទុកខ្លួនយើងថាជាដៃគូអាជីវកម្មដ៏ល្អរបស់កម្ពុជាសម្រាប់មនុស្សគ្រប់គ្នា។

ការបរិច្ចាក ជូនទៅ CMAC

ថ្មីៗនេះ ក្រុមហ៊ុន BPC Group បានបរិច្ចាកថវិកាចំនួន 50,000 ដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (“CMAC”)

សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីននៅស្រុកបន្ទាយមានជ័យ។ 

BPC Group គាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ 2025 និង “ការធ្វើអោយដីប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ដោយស្នាមញញឹម”។

ការិយាល័យ ដែលគួរអោយចង់ធ្វើការ

មនុស្សកម្រនឹងទទួលបានជោគជ័យ លុះត្រាតែពួកគេចង់រីកចម្រើន និងរីករាយចំពោះការងារដែលពួកគេកំពុងធ្វើ”។ ដូចនេះ BPC Group មិនត្រឹមតែផ្តល់កម្មវិធី ដល់បុគ្គលិករបស់យើងប៉ុណ្ណោះទេ ថែមទាំង ធានាបាននូវកន្លែងការងារប្រកបដោយសុភមង្គល សុខភាពល្អ និងផលិតភាពផងដែរ។ ដូច្នេះ ដើម្បីជាផ្នែកមួយនៃការកែលម្អជាបន្តបន្ទាប់របស់ក្រុមហ៊ុន BPC Group ក្នុងការធ្វើឱ្យ BPC ក្លាយជាកន្លែងធ្វើការដ៏ល្អបំផុត និងធានាបាននូវការអនុវត្ត HSE អោយបានត្រឹមត្រូវ ការិយាល័យដែលមានសួនច្បារ និងកន្លែងពិភាក្សា  ត្រូវបានបង្កើតឡើងសម្រាប់បុគ្គលិករបស់យើងដើម្បី “សម្រាក” ខណៈពេលកំពុងគិតគូរគំនិតថ្មីៗ