ទំនួលខុសត្រូវរបស់ក្រុមហ៊ុន
សុវត្ថិភាពការងារ ក្នុង ការដឹកជញ្ជូន
ត្រៀមខ្លួនជានិច្ចសម្រាប់អនាគត
បន្តកិច្ចខិតខំប្រឹងប្រែងលើការប្តេជ្ញាចិត្តផ្នែកសុខភាព សុវត្ថិភាព បរិស្ថាន
យើងរួមគ្នា ប្រយុទ្ធប្រឆាំងជំដឺកូវីដ -១៩
ក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ យើងប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះ។
សុវត្ថិភាពនៅកន្លែងធ្វើការ - ក្រុមហ៊ុនយើងបានធ្វើតាមការណែនាំរបស់រដ្ឋាភិបាលយ៉ាងតឹងរឹងក្នុងការការពារ និងរក្សាគម្លាតហើយមានធ្វើការសម្លាប់មេរោគ
ប្រចាំថ្ងៃនៅកន្លែងធ្វើការ។ លើសពីនេះទៅទៀត យើងបានតំឡើងម៉ាស៊ីនវ៉ាស់កំដៅ ម៉ាស៊ីនបាញ់អាល់កុលស្វ័យប្រវត្តិ និងម៉ាស៊ីនUV សំលាប់មេរោគនៅ
គ្រប់ជ្រុងនៃកន្លែងធ្វើការ។ បុគ្គលិកក៏ត្រូវបានលើកទឹកចិត្តឲ្យធ្វើការពិនិត្យសុខភាពជាញឹកញាប់ និងប្រើប្រាស់សម្ភារៈការពារដែលលក្រុមហ៊ុនបានផ្តល់ជូន។
ទំនួលខុសត្រូវសង្គម - ក្រុមហ៊ុនយើងជឿជាក់យ៉ាងមុតមាំថាសមិទ្ធផលរបស់យើងនៅថ្ងៃនេះត្រូវបានផ្តល់ឲ្យដោយសង្គម ដូច្នេះយើងនឹងធ្វើការចែករំលែក
ទៅឲ្យសង្គមវិញ។ ក្នុងកំឡុងពេលបិទខ្ទប់យើងបានចូលរួមចំណែកជារៀងរាល់ថ្ងៃនូវអំណោយប្រចាំថ្ងៃដល់សហគមន៍ក្រីក្រហើយយើងក៏បានរួមចំណែក
ជាអាហារ និងភេសជ្ជៈដល់កងកម្លាមងជួរមុខដើម្បីលើទឹកចិត្តក្នុងការលះបង់របស់ពួកគេក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះផងដែល។
#safetyfirst #togetherwefightcovid